ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូកីឡាកម្ពុជា ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង
បារាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូកីឡាកម្ពុជា ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសបារាំង ត្រូវបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅទីស្នាក់ការស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
ការជួបជុំនេះ ជាសក្ខីភាពមួយ ដែលបង្ហាញឱ្យឃើញអំពីការឯកភាពជាតិមួយ ក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំ ដ៏ឆ្លាសវៃ និងប្រកបដោយថាមពល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឱ្យវិស័យកីឡា និងថ្នាក់ដឹកនាំខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស បានសាមគ្គីភាពគ្នា រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ការគោរពគ្នាទៅវិញទៅមក។
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក