កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

កំពុងទាញទិន្នន័យ


Loading ...


Technovation Girls X Future Digital Talents ជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់ជាតិ និងអន្តរជាតិមួយដែលផ្តល់ឱកាសឱ្យកុមារា និងកុមារីដែលមានអាយុចាប់ពី ៨ ទៅ១៨ ឆ្នាំ ទទួលបានបទពិសោធន៍ទាក់ទងនឹង បច្ចេកវិទ្យា (Coding & AI) និង សហគ្រិនភាព។ កម្មវិធីនេះអនុញ្ញាតឱ្យសិស្សបម្លែងគំនិតរបស់ពួកគាត់ ទៅជា កម្មវិធីទូរស័ព្ទដៃ (Mobile App) ឬ គំរូបញ្ញាសិប្បនិម្មិត (AI Prototype) ដែលអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បានយ៉ាងពិតប្រាកដ។ ដើម្បីចូលរួមគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ប្រទេសកម្ពុជា និងបង្កើនបរិមាណកុមារ ឱ្យចាប់យកការសិក្សាលើជំនាញកុំព្យូទ័រ ជំរុញលើកទឹកចិត្តជាពិសេសក្មេងស្រីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា អ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា ចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផលសម្រេចបានរបស់សិស្សានុសិស្ស តាមរយៈកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ Technovation Girls Cambodia X Future Digital Talents សម្រាប់ទាំងក្រុមសិស្សប្រុស និងសិស្សស្រី និងលទ្ធផលសម្រេចបានរបស់ក្រុមសិស្សស្រី នៅការប្រកួតប្រជែងកម្រិតអន្តរជាតិ។
កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ
