កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

កំពុងទាញទិន្នន័យ


Loading ...


ឆ្នាំ2018-2019 នៅឃុំតាលោទទួលបានអគារពីរខ្នង10បន្ទប់និងបង្គន់អនាម័យពីរខ្នងមាន10 បន្ទប់ដែលឧបត្ថម្ភដោយគម្រោងSEIPនៅមធ្យមសិក្សាបឋមភូមិ ក្រោមជំនួសរបស់ធនាគារពិភពលោក WORLD BANK ក៏បានប្តូរទីតាំងសាលាវិទ្យាល័យ ដាក់អនុវិទ្យាល័យតាលោជំនួសវិញនៅកន្លែងនោះ។ ឆ្នាំ2019-2020 នៅឃុំតាលោទទួលបានអគារស្នាក់នៅគ្រូ១ខ្នងទៀតឧបត្ថម្ភដោយគម្រោងSEIP នៅមធ្យមសិក្សាបឋមភូមិ ក្រោមជំនួយរបស់ធនាគារពិភពលោក WORLD BANKដែរហើយជាពេលដែលត្រូវចាប់ដំណើរការបង្រៀននឹងរៀនចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ព្រមទាំងទទួលបានប្រកាសលេខ២៣០អយក.ប្រកចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០របស់រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាស្ដីពីការបើក អនុវិទ្យាល័យសហគមន៍ពេលនោះសាលាក៍ចាប់ដំណើរការចូលរៀនតែម្ដង។ អនុវិទ្យាល័យសហគមន៍មានទីតាំងនៅ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ សាលារៀនមានទំហំ70 អា 46 សង់ទីម៉ែត្រ មានចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីទីរួមស្រុកតាលោសែនជ័យ និងចម្ងាយ៥៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។ បច្ចប្បន្ននៅឆ្នាំសិក្សា២០២២-២០២៣ មានគ្រូៈ21 នាក់/ស្រី 03នាក់ និងសិស្សៈ663 នាក់/ស្រី 369នាក់ (ថ្នាក់ទី7: 234 នាក់/ស្រី 129នាក់ ថ្នាក់ទី8: 261 នាក់/ស្រី 145នាក់ ,ថ្នាក់ទី9: 168 នាក់/ស្រី 95នាក់) បាននឹងកំពុងអនុវត្តគម្រោងកែលម្អអប់រំចំណេះទូទៅ(គ.ក.អ.ច)។
កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ
