រឿងផ្កាស្រពោន
រឿង “ក្រោយផ្កាស្រពោន” គឺជាប្រភេទរឿងគំនូរជីវចលសង្ខេបនៃ រឿងផ្កាស្រពោន ដែលជាស្នាដៃរបស់អ្នកនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅឆ្នាំ ១៩៤៧ និងបោះពុម្ភក្នុងឆ្នាំ ១៩៤៩។ រឿងនេះត្រូវបានបង្កើតដើម្បីបង្ហាញជ្រុងមួយទៀតនៃវិប្បដិសារីរបស់ យាយនួន ដែលត្រូវជាម្តាយរបស់ នាងវិធាវី ដែលទើបទទួលមរណភាពរួច។ រាល់ឈុតឆាកនិងប៉ារ៉ូលតួអង្គទាំងអស់ត្រូវបានកែសម្រួលដោយយោងតាមអត្ថន័យនិងតម្លៃនៃច្បាប់ដើម ហើយបញ្ចេញបញ្ចូលដើម្បីភាពងាយស្រួលក្នុងការទស្សនាជាប្រភេទវីដេអូរឿង។ យើងខ្ញុំសូមការអធ្យាស្រ័យនិងការអភ័យទោសទៅលើប្រិយមិត្តទស្សនជនទាំងអស់គ្នា បើមានខុសឆ្គងលើកន្លែងណាមួយ។

