អបអរសាទរព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋាន ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤​ ខាងមុខនេះ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជីកព្រែកជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទន្ទឹងរង់ចាំ នូវសមត្ថផលប្រវត្តិសាស្រ្តមួយនេះ។

ព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គ ទៅផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក មានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

តាមការប៉ាន់ស្មាន មានប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)៕

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក