កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

កំពុងទាញទិន្នន័យ


Loading ...


កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា និងសហគ្រិនភាព Technovation Girls Cambodia X Future Digital Talents គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិ និងកម្រិតថ្នាក់ជាតិ ក្រៅម៉ោងសិក្សា ដោយផ្អែកលើគម្រោងដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សអាយុចាប់ពី៨ឆ្នាំ ដល់១៨ឆ្នាំ ទទួលបានការអប់រំផ្នែកបចេ្ចកវិទ្យា បញ្ញាសិប្បនិម្មិត និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្ម របស់ពួកគាត់ទៅជាកម្មវិធីទូរសព្ទដៃ ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងសកលលោក។ សកម្មភាពនៃ «ក្លឹបសិក្សាក្រៅម៉ោង (After-School Club)» ក្រោមកម្មវិធី Technovation នៅតាមសាលារៀនគោលដៅ កំពុងដំណើរការយ៉ាងសកម្ម និងរស់រវើក។ នេះមិនមែនត្រឹមតែជាការរៀនសូត្រក្នុងថ្នាក់ធម្មតានោះទេ ប៉ុន្តែគឺជាការអនុវត្ត «ការសិក្សាផ្អែកលើគម្រោង (Project-Based Learning)» ដែលតម្រូវឱ្យប្អូនៗសិស្សានុសិស្សដើរតួជាអ្នកបង្កើត និងជាម្ចាស់គម្រោងដោយផ្ទាល់។ នៅក្នុងរយៈពេល ១២ សប្ដាហ៍នេះ ប្អូនៗសិស្សានុសិស្សបានសហការគ្នាបង្កើតជាក្រុម និងឆ្លងកាត់នូវបទពិសោធន៍សិក្សាដ៏សំខាន់ចំនួន ៣ ដំណាក់កាលគឺ៖ ១. ការស្វែងរក និងវិភាគបញ្ហា (Ideation): ប្អូនៗបានចុះសិក្សាស្រាវជ្រាវដោយផ្ទាល់នៅក្នុងសហគមន៍ ដើម្បីស្វែងរកបញ្ហាប្រឈមជាក់ស្តែង (ដូចជា បរិស្ថាន សុខភាព ឬការអប់រំ)។ បន្ទាប់មក ពួកគេធ្វើការវិភាគរកឫសគល់នៃបញ្ហា ដើម្បីកំណត់គោលដៅដោះស្រាយឱ្យចំចំណុច។ ២. ការបង្កើតដំណោះស្រាយ និងនវានុវត្តន៍ (Innovation): ប្រើប្រាស់គំនិតច្នៃប្រឌិត និងការគិតបែបត្រិះរិះ ដើម្បីរកវិធីដោះស្រាយតាមបែបបច្ចេកវិទ្យា។ នៅដំណាក់កាលនេះ ប្អូនៗក៏បានរៀនអំពីការរៀបចំផែនការអាជីវកម្ម (Business Plan) និងការវិភាគទីផ្សារ ដើម្បីធានាថាដំណោះស្រាយរបស់ពួកគេមាននិរន្តរភាព។ ៣. ការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យា (Product Development): នេះជាដំណាក់កាលនៃការប្រែក្លាយគំនិតឱ្យទៅជាការពិត! ប្អូនៗបានរៀនរចនាបទពិសោធអ្នកប្រើប្រាស់ (UI/UX), បង្កើតពុម្ពគំរូ (Prototype), និងសរសេរកូដ (Coding) ដើម្បីបង្កើតជា «កម្មវិធីទូរស័ព្ទដៃ (Mobile App)» ឬប្រើប្រាស់ «បញ្ញាសិប្បនិម្មិត (AI)» សម្រាប់ដោះស្រាយបញ្ហាដែលពួកគេបានកំណត់។ តាមរយៈដំណើរការសិក្សានេះ ក្លឹប Technovation បានជួយបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យទទួលបាននូវ៖ - ជំនាញបច្ចេកទេស (Hard Skills): ការសរសេរកូដ, ការរចនាបច្ចេកវិទ្យា និងការប្រើប្រាស់ AI។ - បំណិនសតវត្សរ៍ទី២១ (Soft Skills): ការដោះស្រាយបញ្ហាស្មុគស្មាញ, ការគិតបែបស៊ីជម្រៅ (Critical Thinking), ភាពជាអ្នកដឹកនាំ និងការធ្វើការងារជាក្រុម (Teamwork) ប្រកបដោយប្រសិទ្ធភាព។ សកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងមូលធនមនុស្សជំនាន់ថ្មីឱ្យក្លាយជា «ពលរដ្ឋឌីជីថល និងសហគ្រិនវ័យក្មេង» សម្រាប់អនាគតកម្ពុជា។
កំពុងទាញទិន្នន័យ