Open Development Cambodia Organization (ODC)
logo

Open Development Cambodia Organization (ODC)

Members: 15 | Followers: 6

Loading ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយនាយកដ្ឋានអប់រំពិសេស (ក្រោយមកប្ដូរជានាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន) នៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោង “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដែលជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER)។ ធនធានអប់រំទាំងនេះមានចំនួន៥ភាសាកំណើតដូចជា ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងកួយ។ គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០២៤ អូឌីស៊ី បានបន្ដសហការជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន ដោយប្រើប្រាស់សៀវភៅរឿងនិទានកុមាររបស់នាយកដ្ឋានមកផលិតជាវីដេអូបន្ថែមទៀតចំនួន៥ភាសាកំណើតដូចជាភាសាព្នង កាវ៉ែត ទំពួន គ្រឹង និងចារាយ ដែលក្នុង១ភាសាកំណើត មាន២វីដេអូរឿងនិទានកុមារដូចជា “ម្លប់ដើមឈើ” និង “តស់ យើងទៅអាន!”។

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក