កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

កំពុងទាញទិន្នន័យ


Loading ...


“អប់រំសុខភាព” គឺជាមុខវិជ្ជាមួយដែលសិក្សា អំពីមូលហេតុ ការបង្ការ និងការថែទាំសុខភាពបឋមគ្រប់ជ្រុងជ្រោយដោយឈរលើសិទ្ធិនិងយេនឌ័រជាមូលដ្ឋាន។ “អប់រំសុខភាព” គ្របដណ្ដប់លើសមាសភាគចំនួន ៦សំខាន់ៗ គឺ៖ ១). សុខភាពបឋម៖ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ២). សុខភាពផ្លូវចិត្ត៖ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៣). សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ៖ ចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ ៤). សុខភាពនិងបរិស្ថាន៖ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៥). សុខភាពនិងជំនឿ៖ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ៦). សុខភាពនិងសេដ្ឋកិច្ច៖ ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ គោលបំណងនៃការសិក្សាមុខវិជ្ជា “អប់រំសុខភាព” គឺធានាឱ្យអ្នកសិក្សាមាន៖ - ចំណេះដឹង អំពីសុខភាពស្របតាមការលូតលាស់នៃរាងកាយនិងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ - បំណិនសម្រាប់បង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ និងវិធីសង្គ្រោះបឋម - គុណតម្លៃនិងឥរិយាបថដែលនាំឱ្យអ្នកសិក្សាអភិវឌ្ឍខ្លួនប្រកបដោយសុខភាពពេញលេញ ទាំងកាយ ប្រាជ្ញា ស្មារតី និងចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
កំពុងទាញទិន្នន័យ
កំពុងទាញទិន្នន័យ

អត់មានទិន្នន័យ