“ខ្ញុំជឿហើយ”
ខ្ញុំជឿហើយអ្នកដែលមិនបានស្រឡាញ់ខ្ញុំបើទោះជាខ្ញុំប្រឹងយ៉ាងណាក៏គ្មានន័យដែរ ... ខ្ញុំកាន់តែប្រឹងខ្លាំងយ៉ាងណាតម្លៃនៃខ្ញុំក៏កាន់តែបាត់បង់ទៅតាមនេះឯង វាអាត្មានិយមណាស់ដែលព្យាយាមតែម្ខាងហើយដឹងហើយថាមិនអាច ជីវិតដែលស្រឡាញ់គេម្នាក់ឯងទោះបីជាចង់មិនចង់ក៏ត្រូវតែទឹកភ្នែកដែរ...។
ទោះបីជាវត្តមានគេកំពុងតែឈរមើលយើងយំក៏គេគ្មានអារម្មណ៍ថាឈឺចាប់ដែរព្រោះតាំងពីដើមគេគ្មានអារម្មណ៍ជាមួយយើងទេ តែមានតែយើងបើសិនជាឃើញគេពិបាកគឺទឹកភ្នែកភ្លាម តាំងពីដើមមកមានតែយើងទេដែលឈឺម្នាក់ឯង កើតទុក្ខម្នាក់ឯង ហើយក៏លួចយំម្នាក់ឯង ...។ ទីបំផុតខ្ញុំជឿហើយថាប្រឹងយ៉ាងណាក៏គេគ្មានចិត្តដែលព្រោះគេមិនបានស្រឡាញ់ខ្ញុំនោះទេ...។
អត្ថបទ៖ ប្រិយមិត្តអ្នកអាន
គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក