"បើនៅមានឱកាស"
ក្នុងជីវិត មានមនុស្សមិនតិចទេដែលស្រឡាញ់គ្នា ប៉ុន្តែពួកគេមិនអាចមានឱកាសបាននៅក្បែរគ្នា។ ក៏មានមនុស្សដែលមានឱកាសបាននៅជិតគ្នា ប៉ុន្តែបែរជាគ្មានក្ដីស្រឡាញ់ដែលអាចចែករំលែកឱ្យគ្នា។
បើសិនថ្ងៃនេះជាថ្ងៃដែលយើងអាចភ្ញាក់ពីដំណេកម្ដងទៀត អាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតដោយនេត្រាទាំងពីរ អាចឮសំឡេងរបស់បក្សាបក្សីដែលស្រែកច្រៀងនៅលើចុងឈើដោយត្រចៀកទាំងពីរ អាចស្រូបក្លិនផ្កាដ៏ក្រអូបនាពេលព្រឹកដោយច្រមុះ អាចភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ដោយអណ្ដាត...
សូមកុំភ្លេចផ្ដល់ក្ដីស្រឡាញ់ និងអំណរគុណចំពោះគ្រប់យ៉ាងនៅថ្ងៃនេះ។
នៅខណៈដែលយើងត្អូញត្អែរចំពោះការលំបាកក្នុងជីវិតបន្ដិចបន្ដួចនេះ មានមនុស្សច្រើនទៀតណាស់ដែលកំពុងតែក្រាញននៀលតស៊ូដើម្បីបន្តជីវិតរស់នៅ។ បើយើងគិតថាខ្លួនឯងខ្វះក្ដីស្រឡាញ់ សូមផ្ដល់ក្ដីស្រឡាញ់ដែលមានបន្ដិចបន្តួចនេះទៅអ្នកដទៃ នោះយើងនឹងទទួលបានក្ដីស្រឡាញ់ត្រឡប់មកវិញមិនខានឡើយ៕
អត្ថបទ #សៀវភៅជីវិត
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក