"កែប្រែខ្លួនឯងដើម្បីគេ"
គេថាបើមិនចង់បានជម្រើសមួយនេះ មានសិទ្ធិរើសជម្រើសផ្សេងទៀត ប៉ុន្ដែចិត្តមនុស្ស បេះដូងមនុស្សមិនមែនជាវត្ថុ ដែលអាចរើសទៅរើសមកបាន ឬក៏ជាផ្សារដែលដើរចេញចូលរកអ្វីដែលខ្លួនចង់បានតាមសេរីនោះទេ។
ខ្ញុំធ្លាប់ផ្ដល់គ្រប់យ៉ាងឱ្យគេដោយមិនគិតខ្លួនឯង ខ្ញុំកែប្រែខ្លួនឯងដើម្បីគេ ប៉ុន្ដែពាក្យថាមានជម្រើសមួយម៉ាត់ធ្វើឱ្យគេដើរចេញពីខ្ញុំដោយមិនគិតថា ពីមុនមក ខ្ញុំព្រមដើម្បីគេប៉ុនណានោះទេ។ ទើបតែពេលដែលគេលែងសល់ជម្រើសទើបងាកមករកវិញមែនទេ?
សុំទោស ខ្ញុំក៏មានជម្រើសរបស់ខ្ញុំដែរ! ខ្ញុំនឹងមិនជ្រើសរើស មនុស្សដែលមើលរំលងខ្ញុំ ហើយទៅសាកល្បងគ្រប់កន្លែងរហូតទាល់តែអស់ជម្រើសទើបមកវិញនោះទេ ព្រោះថាមនុស្សប្រភេទនេះគួរតែជាជម្រើសចុងក្រោយរបស់ខ្ញុំ។ ខ្ញុំឆ្អែត ហើយក៏បានយល់ថាបើគេមិនឱ្យតម្លៃ ក៏នៅតែមានខ្លួនឯង និងអ្នកផ្សេងឱ្យតម្លៃខ្ញុំដែរ ពិភពលោកមិនចប់ត្រឹមនេះទេ។
------------------------------------
អត្ថបទ៖ សៀវភៅជីវិត
Telegram សៀវភៅជីវិត: t.me/seavphovjivet_official
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក