ថ្នាក់បំប៉នក្រៅម៉ោង
សាលាបឋមសិក្សាវត្តរាជបូណ៌បានបើកការបង្រៀនបំប៉នក្រៅម៉ោងសម្រាប់សិស្សថ្នាក់ទី១ និងទី២ ដែលរៀនយឺតឱ្យរៀនទាន់គេ និងស្របកម្រិតថ្នាក់។
ក្នុងការបង្រៀននេះប្រើរយៈពេលពីរម៉ោងក្នុងមួយថ្ងៃ ១០ម៉ោងក្នុងមួយសប្តាហ៍ ក្រោមជំនួយឧបត្ថម្ភពីអាណាព្យាបាលសិស្ស។
ដំណើរនៃការបង្កើតការរៀនបំប៉នក្រៅម៉ោង:
យោង៖ តាមសេចក្តីណែនាំលេខៈ២៨ អយកសណនចុះថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈគំរូ សាលាបានអញ្ជើញមាតាបិតាសិស្សដែលរៀនយឺតមកប្រជុំស្តីពីគោលបំណង និងជូនសេចក្តីព្រមព្រៀង ក្នុងការឯកភាព និងការចូលរួមចំណែកជាមួយសាលា។
លោកគ្រូអ្នកគ្រូបាន រៀបចំផែនការបង្រៀន និងចាប់ផ្តើមបង្រៀនចាប់ពីខែកក្កដាតទៅ
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក