"លែងចង់រំខាន"
បើសិនជាខ្ញុំដឹងថាវត្តមានរបស់ខ្ញុំជាការរំខាន ខ្ញុំនឹងដើរចេញភ្លាម ព្រោះខ្ញុំមិនចង់ឱ្យវត្តមានរបស់ខ្លួនឯងធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថារំខាន ឬគួរឱ្យធុញឡើយ...។ ទម្លាប់របស់ខ្ញុំគឺមិនចង់ឱ្យនរណាម្នាក់មកពិបាកដោយសារខ្ញុំដូចគ្នា។ និយមន័យនៃពាក្យថាក្ដីស្រឡាញ់ ខ្ញុំមិនចង់ដាក់ភាពអាត្មានិយមរបស់ខ្លួនឯងចូលឡើយ បើដឹងថាអ្នកមិនរីករាយ បើដឹងថារំខាន បើដឹងថាអ្នកពិបាក បើដឹងថាអ្នកគ្មានខ្ញុំ.... ជាធម្មជាតិនៃខ្ញុំគឺនឹងដើរចេញ មិនមែនមិនស្រឡាញ់ តែព្រោះតែពាក្យថាស្រឡាញ់ទើបចង់ឃើញអ្នកល្អ ហើយមិនមកពិបាកដោយសារខ្ញុំ។
ជីវិតជាគូមិនមែននៅមួយថ្ងៃតែមួយជីវិតចុះបើអ្នកដែលយើងស្រឡាញ់គិតថាវត្តមានយើងគ្រាន់តែជាការរំខាន តើគួរបន្តនៅឬ ដោះលែង ដើម្បីល្អទាំងសងខាង…?
អត្ថបទ៖ សៀវភៅជីវិត
គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក