អបអរសាទរ ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងសាលាស៊ីករ៉ាក់វិទ្យាខាន ខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ
នៅព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងសាលាស៊ុករ៉ាក់វិទ្យាខាន ខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ឱកាស និង ជំរុញដល់សិស្សានុសិស្សទាំងពីរភាគី អាចសិក្សា និងចូលរួមចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកតាមលទ្ឋភាពជាក់ស្តែង។ ពិនិត្យមើលលទ្ធភាពក្នុងការបញ្ជូន/ទទួលគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗតាមជាក់ស្តែង។ បង្កើតចំណងសាមគ្គីភាព និងទំនាក់ទំនងល្អ ជាដៃគូក្នុងការអភិវឌ្ឍលើវិស័យអប់រំរវាងគូភាគី។ ដើម្បីជាការផ្លាស់ប្តូរសម្ភារៈ និងការងារបច្ចេកទេសផ្សេងៗ ក្នុងការបង្រៀន និងរៀន ដើម្បីពង្រឹង ប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ។ ពិនិត្យមើលលទ្ធភាពក្នុងការសហការស្វែងរកគម្រោងអភិវឌ្ឍសាលា។ ២០ កក្កដា ២០២៤ | សៀមរាប
អត្ថបទដែលពាក់ព័ន្ធ
ពាក្យគន្លឹះ
បណ្ដាញសង្គមផ្លូវការក្រសួង
ជំនួយ
ដៃគូសហការ និងគាំទ្រដោយ

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក