ប្រេងដើរតួរយ៉ាងសំខាន់ក្នុងសកម្មភាពជាប្រចាំថ្ងៃរបស់យើង​...!

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

-----

ប្រេងដើរតួរយ៉ាងសំខាន់ក្នុងសកម្មភាពជាប្រចាំថ្ងៃរបស់យើង។ តួយ៉ាងយើងប្រើប្រាស់ប្រេង សម្រាប់មធ្យោបាយធ្វើដំណើរ ឬក៏បម្លែងទៅជាថាមពលអគី្គសនី។

ឧស្ម័ននិងប្រេងឥន្ធនៈទាំងនោះបានកើតចេញពីសិលាមេដែល សម្បូរទៅដោយអង្គធាតុសរីរាង្គ។ ដូច្នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសិក្សាស្រាវជ្រាវលើ “ការប្រើប្រាស់ឧបករណ៍រូបភូគព្ភសាស្ត្រ សម្រាប់ស្រាវជ្រាវរុករកសក្តានុពលរ៉ែប្រេងកាត និងសិក្សាវិភាគនូវបរិស្ថានចាក់បង្គរ នៅតំបន់ទី 8 នៃអាងសិលាកម្ទេចកំណកំពង់សោម ប្រទេសកម្ពុជា”។

ការសិក្សាត្រូវបានធ្វើឡើង ដើម្បីស្វែងរកទិន្នន័យទាក់ទងនឹងភូគព្ភសាស្ត្រ និងសិលាដែលមានទំនាក់ទំនងជាមួយនឹងរ៉ែប្រេងកាត និងដើម្បីស្វែងរកស្រទាប់សិលាមេនិងស្រទាប់សិលាស្តុកដែលស្ថិតនៅក្នុងជម្រៅជ្រៅដោយប្រើប្រាស់ឧបករណ៍រូបភូគព្ភសាស្ត្រដូចជា electrical resistivity tomography (ERT) និង surface nurclear magnetic resonance (SNMR) ។

អភិវឌ្ឍដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនគម្ពីរ ឯ.ក